ពិធីចែកសៀវភៅដល់សាលារៀនទាំង៥និងមន្រ្តីឃុំអង្គរបាន ក្រោមអធិបតីភាពឯ.ឧបណ្ឌិត ជួន ជីវិន រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯ.ឧបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា ជួយឧបត្ថម្ភសាលារៀន២លានរៀលសម្រាប់ធ្វើតុឱ្យសិស្សទទួលទានអាហារ។ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯ.ឧថ្នាក់ដឹកនាំដែលតែងតែជួយដល់សាលារៀនយើងខ្ញុំ។ក្នុងឱកាសឆ្នាំថ្មីខាងមុខនេះសូមទេវតាជួយបីបាច់រក្សានិងជួបពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ🙏❤️️
ការប្រកួតអំណានលើកទី៩នៅសាលាបឋមអង្គរបាន
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ សាលាបឋមសិក្សាអង្គរបាន បានរៀបចំពិធីប្រកួតអំណានវគ្គផ្តាច់ព័ត្រពីកម្រិតថ្នាក់ទី១ដល់ថ្នាក់ទី៦ ដោយមានការអញ្ជើញចូលរួមពីលោក ណុប ណេចតា ជំទប់ទី១ នៃរដ្ឋបាលឃុំអង្គរបាន តំណាងពីលោកមេឃុំ ។ ក្នុងនោះដែរមានការចូលរួមពី អាណាព្យាបាលសិស្សជាង ៣០០នាក់ផងដែរ ។ អំឡុងបើកកម្មវិធីមានការរាំរបាំជូនពរ និងរបាំគោះត្រឡោកអបអរសាទរផងដែរ។ តាមរយៈការដំណើរការកម្មវិធីលោក សេក ជឿន នាយកសាលាបឋមសិក្សាថ្លែងរបាយការណ៍អំពីសាលា ព្រមទាំងបង្ហាញពីសារៈរបស់សាលារៀនជំនាន់ថ្មី ។ ការដំណើរការប្រកួតបានចាប់ផ្តើមដោយមានការវាយតម្លៃពីគណៈកម្មការទាំងប្រាំមួយ រួមមាន គណៈកម្មការអានខុស លើស ស្ទួន រំលង ល្បឿន និងសញ្ញាសម្ព័ន្ធ។ ជាលទ្ធផលបានបង្ហាញ ថ្នាក់ទី១ បានទៅលើកុមារា ពិទូ ប្រុសមាស ថ្នាក់ទី២ កុមារី Read More …
ការប្រឡងប្រចាំខែកុម្ភៈ
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ សាលាបឋមសិក្សាអង្គរបានដំណើរការប្រឡងប្រចាំខែកុម្ភៈ គ្រប់កម្រិតថ្នាក់ ។ ដោយឡែកចំពោះថ្នាក់ទី៤ ទី៥ និងទី៦ សាលាបានរៀបចំច្រឡូកគ្នាឱ្យមានសិស្សទាំងបីកម្រិតថ្នាក់លាយចូលគ្នា ព្រមទាំងមានការប្តូរអនុរក្សផងដែរ ។ តាមរយៈការប្រឡងទាំងពីរថ្ងៃបានសង្កេតឃើញថា សិស្សានុសិស្សបានធ្វើប្រកបដោយភាពស្វាហាប់ និងមានក្តីរំពឹងខ្ពស់។
ការហាត់សិល្បៈរបស់សិស្សថ្នាក់ទី៥ និងទី៦
សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦នៃសាលាបឋមសិក្សាអង្គរបាន បានហាត់រៀនសិល្បៈទាំងក្រៅម៉ោង និងក្នុងម៉ោងសិក្សា ដើម្បីត្រៀមប្រារព្ធពិធីទិវាអំណានជាតិ ១១ មីនា ឆ្នាំ២០២៤។ ក្នុងនោះអ្នកគ្រូ ច័ន្ទ ដាឡែន បានជ្រើសយករបាំគោះត្រឡោក និងរបាំជូនពរមកបង្ហាត់ ដើម្បីត្រៀមក្នុងពិធីខាងលើ។ ក្នុងនោះដែរអ្នកគ្រូបានខិតខំបង្ហាត់សិស្សចំនួន១៥នាក់ ដែលជាសិស្សពូកែ និងជាសិស្សមកពីក្លិបសិល្បៈផងដែរ ។ តាមរយៈការហ្វឹកហាត់នេះបានសង្កេតឃើញថា សិស្សដែលបានហាត់របាំខាងលើ មានភាពក្លាហាន ទន់ភ្លន់ សមសួន ប្រកបដោយទឹកមុខសប្បាយរីករាយ ។ ប្អូនៗសិស្សានុសិស្ស បានប្តេជ្ញាថាពួកគេនិងខិតខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីបង្ហាញដល់គណៈធិបតី លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។
តេស្តសមត្ថភាពកុមារមត្តេយ្យសិក្សា
នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ អង្គការ CRS បានចុះមកធ្វើតេស្តសមត្ថភាពកុមារមត្តេយ្យចំនួន ២៦នាក់ ស្រី១១នាក់(អាយុ ៤ឆ្នាំ និង៥ឆ្នាំ)។ ការធ្វើតេស្តនេះដើម្បីឱ្យដឹងពីសមត្ថភាពកុមារតាមកម្រិតអាយុ ក្រោយពីពួកគេបានចូលសិក្សារយៈ២ខែ ដើម្បីធៀបទៅនឹងតេស្តស្តង់ដា កម្រិតមត្តេយ្យដើមឆ្នាំ។ ការធ្វើតេស្តនេះបានបញ្ចូលនូវល្បែងសិក្សាថ្មីៗផងដែរ។
ការធ្វើតេស្តដំណាក់កាលទី១
នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ ថ្នាក់ទី២(ក)បង្រៀនដោយលោកគ្រូសាំង ពិសី បានដឹកនាំសកម្មភាពធ្វើតេស្តដំណាក់ទី១ ដោយសិក្សាទៅលើ ព្យញ្ជនៈផ្សំស្រៈ ពាក្យប្រកប និងស្រៈពេញតួ ។ ក្នុងនោះសិស្សបានធ្វើតេស្តមានសរុប ៣២នាក់ ស្រី ១២នាក់ ដោយលទ្ធផលសិស្សចំនួន៣១នាក់ បានជាប់លើ ៥០% នៃពិន្ទុសរុប ដោយធ្លាក់ម្នាក់ ។ ក្នុងនោះដែលមានសិស្សម្នាក់ភេទស្រី ទទួលបានពិន្ទុ ១០០%ពេញ។
ទស្សនៈកិច្ចរបស់គណប្រតិភូជប៉ុនគម្រោង AI
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូជប៉ុនបានធ្វើដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាអង្គរបាន ដោយដឹកនាំដោយមន្ត្រីក្រសួងអប់រំ និងមន្ត្រីកម្មវិធី ក្នុងគម្រោង AI Learning ព្រមទាំងធ្វើបទបង្ហាញពីគម្រោងខាងលើ ។ ក្នុងនោះដែរ គណៈប្រតិភូ បានពិនិត្យតាមថ្នាក់ កន្លែងទទួលទានអាហារ តាមថ្នាក់ បន្ទប់ពេទ្យ បន្ទប់កុំព្យូទ័រ និងបណ្ណាល័យ។
ការចែករង្វាន់សិស្សពូកែ ផ្តល់ដោយក្រសួងអប់រំ
នៅសាលាបឋមសិក្សាអង្គរបាន ក្នុងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំយុវជន និងកីឡា បានផ្តល់រង្វាន់ដល់សិស្សពូកែឆ្នាំសិក្សាចាស់ ២០២២-២០២៣ ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ដោយមានកាតាប ប្រអប់ខ្មៅដៃ និងវត្ថុសិក្សាជាច្រើនទៀត។ ក្រោមវត្តមាន លោកសេក ជឿន នាយកសាលា នាយករង និងលោកគ្រូអ្នកគ្រូ ដល់សិស្សទទួលបានចំណាត់ថ្នាក់។
ចាហួយខ្ទិះដូង
ក្នុងម៉ោងបំណិនជីវិតអ្នកគ្រូថ្នាក់ទី៥(ក)បានដឹកនាំសកម្មភាពសិស្សធ្វើចាហួយខ្ទិះដូងបន្ទាប់ពីការសិក្សាទ្រឹស្តី។ ក្នុងនោះសិស្សបានយកសម្ភារៈផ្សេងៗពីផ្តះមករៀងៗខ្លួនរួមមាន ឆ្នាំង ចង្ក្រាន្ត ស្ករ ដូង ជាដើម។ បន្ទាប់ពីចំណាយរយៈពេលមួយម៉ោង សិស្សបានទទួលលទ្ធផលបានយ៉ាងល្អ ព្រមទាំងយកចាហួយខ្ទិះដូងជូនដល់លោកគ្រូអ្នកគ្រូក្នុងសាលាព្រមទាំងចែកគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសារ។
ការសិក្សាមេរៀន Super digital
នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ សិស្សថ្នាក់ទី៦(ក)បានសិក្សាមេរៀនថ្មីមួយគឺ Super digital ដោយប្រើប្រាស់នៅលើ google បង្រៀនដោយអ្នកគ្រូនិងលោកគ្រូដែលស្ថិតនៅក្រោមគម្រោង អនាគតបញ្ញវ័ន្តឌីជីថល ដែលមានរយៈពេលប្រាំមួយខែ ។ ក្នុងសកម្មភាពជាច្រើនសិស្សត្រូវសិក្សាដោយផ្តោតលើបច្ចេកវិទ្យា ពិសេសការចងកូត។