ក្រុមគ្រូពេទ្យបង្អែកកងមាសចុះណែនាំកុមារអំពីសុខភាពមាត់ធ្មេញ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មានក្រុមគ្រូពេទ្យបង្អែកកងមាសចំនួន២រូប បានចុះមកលាបថ្នាំការពារធ្មេញកុំឱ្យពុក ដល់សិស្សានុសិស្សមត្តេយ្យអង្គរបាន  ព្រមទាំងចែកថ្នាំដុសធ្មេញ និងច្រាស។ បន្ទាប់មកអ្នកគ្រូពេទ្យបានបង្ហាញពីរបៀបដុសធ្មេញដែលត្រឹមត្រូវ  បង្ហាញពីចំណីអាហារដែលបង្ករឱ្យពុក ឬខូចធ្មេញ និងអាហារដែលជំនួយដល់សុខភាពរាងកាយ និងមាត់ធ្មេញ។ ចំពោះការចុះផ្ដល់សេវានេះប្រព្រឹត្តទៅចំនួន៣លើក គឺលើកទី១នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លើកទី២នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លើកទី៣ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្រុកកងមាសមានមត្តេយ្យសុរបចំនួន៣ គឺ សាលាមត្តេយ្យអង្គរបាន សាលាមត្តេយ្យធនធានស្រុក និងសាលាមត្តេយ្យពោធិសាលា។

អាចជារូបភាពនៃ 7 នាក់, មនុស្សកំពុងសិក្សា និង អត្ថបទ

អាចជារូបភាពនៃ 3 នាក់, មនុស្សកំពុងសិក្សា និង អត្ថបទ

មិន​មាន​ការពណ៌នា​រូបថត​ទេ។

 

Comments